ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងលោក ប៊ុន ចាន់ណា តំណាងធនាគារកូរ៉េ K-Exilbank ប្រចាំកម្ពុជា បានដឹកនាំប្រជុំ ដំបូង( Kick off Meeting) លើការសម្របសម្រួលការសិក្សា លម្អិតបន្ថែមគម្រោង កាត់បន្ថយទឹកជំនន់ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត បវេល ខេត្តបាត់ដំបង

នៅថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងលោក ប៊ុន ចាន់ណា តំណាងធនាគារកូរ៉េ K-Exilbank ប្រចាំកម្ពុជា បានដឹកនាំប្រជុំ ដំបូង( Kick off Meeting) លើការសម្របសម្រួលការសិក្សា លម្អិតបន្ថែមគម្រោង កាត់បន្ថយទឹកជំនន់ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត បវេល ខេត្តបាត់ដំបង ដែលមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍គម្រោង មន្រ្តីអនុវត្តន៍គម្រោងក្រោមឱវាទក្រសួង ទីប្រឹក្សាបច្ចេកទេសកូរ៉េក្រុមហ៊ុនYooshin សហការជាមួយ ISAN និងក្រមហ៊ុន ILSHIN ។ បន្ទាប់ពីកិច្ចប្រជុំនេះក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនឹងត្រូវប្រជុំពិភាក្សា ជាមួយ K-Eximbank មន្ទីរធនធាន និងឧតុនិយមខេត្តបាត់ដំបង និងចុះពិនិត្យដល់ទីតាំងគម្រោងក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង ៕