គណៈកម្មការលទ្ធកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវាយតម្លៃ ប្រគល់ទទួលការងារ ជីកប្រឡាយរង០៥ ស្ថិតនៅក្នុងឃុំ ស្វាយតាយាន និងឃុំខ្សែត្រ ស្រុកកំពង់រោទិ ខេត្តស្វាយរៀង 

ខេត្តស្វាយរៀង ÷ នៅថ្ងៃអង្គារ ១១រោច​ ខែកត្ដិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការលទ្ធកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវាយតម្លៃ ប្រគល់ទទួលការងារ ជីកប្រឡាយរង០៥ និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុងឃុំ ស្វាយតាយាន និងឃុំខ្សែត្រ ស្រុកកំពង់រោទិ ខេត្តស្វាយរៀង ការងារដែលត្រូវចុះត្រួតពិនិត្យវាយតម្លៃប្រគល់ទទួលរួមមាន ៖
-ជីកប្រឡាយរង ប្រវែង ៦០០០ម៉ែត្រ
-សាងសង់សំណង់សិល្បការ សរុប ចំនួន ០៨កន្លែង
ក្រោយពីពីចុះពិនិត្យ និងវាយតម្លៃរួចគណ:កម្មការពិនិត្យឃើញថា ការងារជីកប្រឡាយរង០៥ និងសាងសង់សំណង់សិល្បការគម្រោងខាងលើ សម្រេចបាន ១០០% តាមផែនការដែលបានគ្រោងទុក ៕