ឯកឧត្តម ចាន់ស៊ីណាត ជាអនុរដ្ឋលេខាធិការ និងជានាយក PMU-ADB and WB MOWRAM  និងតំណាងធនាគារអភិវឌ្ឍន៍ ADB ប្រចាំនៅក្នុងក្រសួង បានដឹកនាំអង្គប្រជុំស្តីពី ការត្រួតពិនិត្យមើលលើវឌ្ឍនៈភាពនៃការអនុវត្តគម្រោង CFAVC ក្នុងពេលកន្លងមក និងរៀបចំផែនការការងារអនុវត្តបន្ត

ពីថ្ងៃចន្ទ ៣រោច ដល់ថ្ងៃចន្ទ ១០រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងពីថ្ងៃទី២២-២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការី (អស់លោក លោកស្រីអញ្ជើញមកពីគ្រប់អង្គភាពចំណុះក្រសួង និងតំណាងធនាគារអភិវឌ្ឍន៍ ADB ប្រចាំនៅក្នុងក្រសួង) បានដឹកនាំអង្គប្រជុំស្តីពី ការត្រួតពិនិត្យមើលលើវឌ្ឍនៈភាពនៃការអនុវត្តគម្រោង CFAVC ក្នុងពេលកន្លងមក និងរៀបចំផែនការការងារអនុវត្តបន្ត។ ការប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំរំដួល តាមរយៈ Video Conference, VC ហើយអញ្ជើញចូលរួមក្នុងពិធីប្រជុំនេះរួមមាន ៖
១- តំណាងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF
២- លោកបណ្ឌិត Srinivasan Ancha តំណាងជាន់ខ្ពស់ADB និងជាប្រធានក្រុមបេសកកម្មរបស់ADB HQ ចុះពិនិត្យគម្រោងCFAVC មន្រ្តីជាន់ខ្ពស់របស់ADBជាច្រើនរូប ទៀតលើគ្រប់ផ្នែកទាំងអស់ដែលអញ្ជើញមកពីស្ថានតំណាងADB ប្រចាំប្រទេសកម្ពុជា អញ្ជើញមកពីស្ថានស្នាក់ការកណ្តាលរបស់ ADB HQ នៅក្នុងទីក្រុង Manila ប្រទេស Philippines
៣- តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ និងតំណាងក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុីណាត ធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ MEF ដើម្បីអនុវត្តគម្រោង Climate Friendly Agribusiness Value Chains, CFAVC ឲ្យមានប្រសិទ្ធភាព ក្នុងគោលបំណងធានាសុវត្ថិភាពទឹកទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ៕