ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាផែនការវិនិយោគថ្នាក់ខេត្ត (Provincial Investment Plan-PIP) សម្រាប់ការផ្គត់ផ្គត់ទឹកស្អាតនៅកម្ពុជា និងសម្ពោធដាក់ឱ្យប្រេីប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មទឹក តាមរយៈប្រព័ន្ធចម្រោះ អ៊ុលត្រា (Ultrafiltration Water Treatment Technology)
នៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាផែនការវិនិយោគថ្នាក់ខេត្ត (Provincial Investment Plan-PIP) សម្រាប់ការផ្គត់ផ្គត់ទឹកស្អាតនៅកម្ពុជា និងសម្ពោធដាក់ឱ្យប្រេីប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មទឹក តាមរយៈប្រព័ន្ធចម្រោះ អ៊ុលត្រា (Ultrafiltration Water Treatment Technology) ដែលជាជំនួយបច្ចេកទេស និងហិរញ្ញប្បទានរបស់រដ្ឋាភិបាល អូស្ត្រាលី តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
កម្មវិធីទាំងពីរខាងលេីនេះ ត្រូវបានរៀបចំឡេីងក្នុងគោលបំណងផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សាផែនការវិនិយោគទឹកស្អាតតាមបំពង់នៅថ្នាក់ខេត្ត ចំនួន ២២ខេត្ត សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស៕





