ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារដើម្បីចុះត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារដើម្បីចុះត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប នៅសាលប្រជុំ សាលាខេត្តពោធិ៍សាត់ ៕