ឯកឧត្ដម នាក់ ដាង អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តកែប អមដំណេីរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទីតាំងស្នើសុំសម្រាប់សាងសង់ប្រព័ន្ធចែកចាយទឹកស្អាតខ្នាតតូចសហគន៍នៅអាងទឹកទំនប់រនេស

ខេត្តកែប ÷ នៅថ្ងៃអង្គារ ៣កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម នាក់ ដាង អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តកែប អមដំណេីរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទីតាំងស្នើសុំសម្រាប់សាងសង់ប្រព័ន្ធចែកចាយទឹកស្អាតខ្នាតតូចសហគន៍នៅអាងទឹកទំនប់រនេស ស្ថិតនៅក្នុងភូមិ អន្ទង់ស ឃុំពង់ទឹក ស្រុកដំណាក់ចង្អេីរ និងពិនិត្យស្ថានភាពទឹកក្នុងអាង ក្នុងភូមិសាស្ត្រខេត្តកែប ៕