ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យជាក់ស្តែងនៅការកសាងអាងទឹករក្សា ស្ថិតនៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ÷ នៅថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យជាក់ស្តែងនៅការកសាងអាងទឹករក្សា ស្ថិតនៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ
ដោយមានកាចូលរួមអមដំណើរជាមួយក្រុមហ៊ុនសាងសង់ គ័ងដុងវីន៨យោគ G D F C និងលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ។ ការងារសាងសង់សម្រេចដូចខាងក្រោម ៖
១-ការងារទំនប់ដី ១០០%
២-ការងារសំណង់ទ្វារទឹកធំ ៥៨%
៣-ជញ្ជាំងបេតុងទប់រលក ៤០%
៤-ការងាររាបថ្មជើងទេទំនប់ ៧៥%
សរុបការងារជារួមក្រុមហ៊ុនសម្រេចបាន ៨៦% ៕