ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតដ៏ខ្ពស់ខ្ពស់
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើយុទ្ធសាស្រ្តចតុកោណជំហានទីបួន ក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមអនុវត្តធ្វើកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើវិស័យធនធានទឹក និងឧតុនិយម និងធ្វើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធនធានទឹកប្រកដោយប្រសិទ្ធភាពខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ហើយដោយមានការសហការគាំទ្រដ៏ល្អប្រសើររបស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) ធ្វើឲ្យសម្រេចបានលទ្ធផលជោគជ័យ និងមានស័ក្តសិទ្ធភាព។ ជាកាពិត ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB , ធនាគារវិនិយោគនៃសហគមន៍អឺរ៉ុប EIB , ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃអាស៊ី AIIB , ធនាគារពិភពលោក WB និងរដ្ឋាភិបាលប្រទេសអូស្រ្តាលីបានធ្វើការវាយតម្លៃខ្ពស់ទទួលស្គាល់នូវសមិទ្ធិផលការងារ ដែលបានទទួលផ្លែផ្កាគួរជាទីមោទន។
ចាប់ពីថ្ងៃចន្ទ ២កើត ដល់ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦-១០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការីបានអញ្ជើញដឹកនាំអង្គប្រជុំជាមួយនឹងក្រុមបេសកកម្មរបស់អង្គភាពអគ្គនាយកដ្ឋានវាយតម្លៃឯករាជ្យរបស់ ADB ជាអង្គភាពដ៏មានឥទ្ធិពលក្នុង ADB ដែលការប្រជុំនេះបានប្រព្រឹត្តទៅតាម Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលរំដួល និងការត្រួតពិនិត្យវាយតម្លៃជាបន្តបន្ទាប់ទៀត។
ជាលទ្ធផល អង្គភាពខាងលើរបស់ ADB បានធ្វើការកោតសរសើរដល់សមទ្ធិផលដែលសម្រេចបានពីការអនុវត្តន៏លើគ្រប់គម្រោងទាំងអស់របស់ ADB ដោយជោគជ័យក្រោមការដឹកនាំដ៏ហ្មត់ចត់ និងច្បាស់លាស់ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ៕