ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និងគណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​ (អល)​ នៃក្រសួងធនធានទឹក និងឧតុនិយម​ និង​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​ បានចុះវាយតម្លៃបញ្ចប់សុពលភាព គម្រោងការពារច្រាំង​ទន្លេ​ និង​ព្រែក​ នៅខេត្តកណ្តាល និងខេត្តកំពង់ចាម

ខេត្តកណ្តាល−ខេត្តកំពង់ចាម ÷ នៅថ្ងៃអង្គារ​ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២១​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និងគណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​ (អល)​ នៃក្រសួងធនធានទឹក និងឧតុនិយម​ និង​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយមានការចូលរួមពី​លោក​ យិន​ ​សាវុធ​ ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ​ និង​ការងារទន្លេ​ លោក​ អ៊ុម វិបុល​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ចាម​ ​និងលោក​ ប្រាក់​ ឡាក់​ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ ​ខេត្ត​កណ្តាល​ ព្រមទាំងក្រុមការងារបច្ចេកទេស​នៃ​នាយកដ្ឋាន​ជលសាស្ត្រ​ និងការងារទន្លេ​​ បានចុះវាយតម្លៃបញ្ចប់សុពលភាព គម្រោងការពារច្រាំង​ទន្លេ​ និង​ព្រែក​ ដែលមានទីតាំងដូចខាងក្រោម ៖
១. គម្រោងការពារច្រាំងព្រែកអន្លង់គគី ប្រវែង​ ២៥០ម៉ែត្រ​ ស្ថិតនៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម​ ក្រោយបញ្ចប់សុពលភាពការងាររយៈពេល ១២ខែ
២.គម្រោង​ការពារ​ច្រាំង​ទន្លេ​ ក្នុងឆ្នាំ២០២០ នៅទីតាំង ០៣កន្លែង​ ស្ថិតនៅស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយ​បញ្ចប់​សុពលភាព​ការងារ​រយៈពេល​ ០៦ខែមាន ៖
ក-គម្រោង​ការពារ​ច្រាំង​ទន្លេ​បាសាក់​ប្រវែង​ ១០០ម៉ែត្រ​ ស្ថិត​នៅ​សង្កាត់​រកាខ្ពស់​ ក្រុងតាខ្មៅ ខេត្ត​កណ្តាល
ខ-គម្រោង​ការពារ​ច្រាំង​ទន្លេ​មេគង្គ​ប្រវែង​ ១០៥ម៉ែត្រ​ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល​ ខេត្តកណ្តាល
គ-គម្រោង​ការពារ​ច្រាំង​ទន្លេ​មេគង្គ​ប្រវែង​ ៥០ម៉ែត្រ​ ស្ថិត​នៅ​ឃុំព្រែកតាមាក់ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល
ជារួម​ការពិនិត្យ​វាយតម្លៃ​ឃើញ​ថា​ ទីតាំង​ដែល​បាន​ការពារ​នេះ​ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ៕