ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តកណ្ដែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តកណ្ដែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ សូមបញ្ជាក់ថា ៖ ប្រព័ន្ធធារាសាស្រ្តនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ៥១៥ហិកតា ស្រូវរដូវប្រាំងចំនួន ៥៨ហិកតា ដំណាំរួមផ្សំចំនួន ០៥ហិកតា ក្រៅពីការស្រោចស្រពដំណាំ គឺជាប្រភពផ្គត់ផ្គង់ទឹកឆៅសម្រាប់ផលិតទឹកស្អាត់ប្រើប្រាស់ក្នុងទីប្រជុំជនទីរួមខេត្តទាំងមូល ៕