ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ  និង ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ  ព្រមទាំងលោកអគ្គនាយករងកិច្ចការបច្ចេកទេស និងលោកប្រធាននាយកដ្ឋាន អនុប្រធានដ្ឋាន និងអនុប្រធានមជ្ឍមណ្ឌល ជាសមាជិកបានដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីកិច្ចការ និងភារកិច្ចក្នុងការរៀបចំលិខិតបទដ្ឋានបច្ចេកទេស និងគតិយុត្តនានាចាំបាច់លើវិស័យធនធានទឹក ដើម្បីរៀបចំជាឯកសារសម្រាប់ការស្នើសុំលិខិតអនុញ្ញាតក្នុងការប្រើប្រាស់ទឹក

តាមសេចក្តីលេខ ១៣៧សសរធទឧ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំចងក្រងបទដ្ឋានបច្ចេកទេស និងគតិយុទ្ធ ទាក់ទងនឹងអាជាប័ណ្ណទឹក និងលិខិតអនុញ្ញាត នៅវេលាពេលព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពី ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារ ព្រមទាំងលោកអគ្គនាយករងកិច្ចការបច្ចេកទេស និងលោកប្រធាននាយកដ្ឋាន អនុប្រធានដ្ឋាន និងអនុប្រធានមជ្ឍមណ្ឌល ជាសមាជិក ដើម្បីស្វែងយល់ពីកិច្ចការ និងភារកិច្ចក្នុងការរៀបចំលិខិតបទដ្ឋានបច្ចេកទេស និងគតិយុត្តនានាចាំបាច់លើវិស័យធនធានទឹក ដើម្បីរៀបចំជាឯកសារសម្រាប់ការស្នើសុំលិខិតអនុញ្ញាតក្នុងការប្រើប្រាស់ទឹក ៕