សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ០៦ជុំវិញបឹងទន្លេសាប
សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ០៦ជុំវិញបឹងទន្លេសាប គិតមកដល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន ៖
១.បានចុះពិនិត្យស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់ ៣ បានចំនួន ៦៥៩បង្គោល លេីបង្គោលសរុបចំនួន ៨០២ ស្មេីនឹង ៨២,២%។
២.ក្នុងចំណោមបង្គោល ដែលបានពិនិត្យជាក់ស្តែងចំនួន ៦៥៩ មានស្ថានភាពដូចខាងក្រោម ៖
-បង្គោលឈរត្រង់ចំនូន ២០៨ បង្គោល ដោយបានលាភថ្នាំពណ៌លេីក្បាលបង្គោល
-លេីកតម្រង់បង្គោលទ្រេត ឬដួលចំនួន ២០២បង្គោល
-ដាំបង្គោលថ្មីចំនួន ៤១
-និងបង្គោលចំនូន ២០៨ ទៀតស្ថិតនៅក្នុងទឹក ។ ចំពោះបង្គោលទាំងនេះ ក្រុមការងារនឹងរៀបចំនៅពេលទឹកស្រក។
៣.ចំពោះប៉ាណូបានតម្លេីងបានចំនួន ១០លេីផែនការចំនួន ៥២ ប៉ាណូ ៕















