ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ លេីកទី១១ (The 11th Meeting of the Joint Commission for Bilateral Cooperation between Cambodia and Thailand)
នៅថ្ងៃសុក្រ ១៣កេីត ដល់ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម ឡុង សារ៉ាវុធ អគ្គលេខាធិការរងនៃគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ លេីកទី១១ (The 11th Meeting of the Joint Commission for Bilateral Cooperation between Cambodia and Thailand) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលកិច្ចប្រជុំទាំងនេះចែកចេញជា ០២ផ្នែក រួមមាន ៖
- កិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ថៃ (Senior Officials’ Meeting “SOM”): ពិភាក្សា និងពិនិត្យរួមគ្នាលេីសេចក្តីព្រាងពិធីសារនៃកិច្ចពិភាក្សារបស់គណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃលេីកទី១១ ។
- កិច្ចប្រជុំពេញអង្គរបស់គណ:កម្មការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃលេីកទី១១ (Planary Session of the 11th Meeting of the Joint Commission for Bilateral Cooperation Between Cambodia and Thailand “JC”): ពិនិត្យ និងអនុម័តរួមគ្នាពិធីសារកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរួមមាន កិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ សេដ្ឋកិច្ច សង្គមវប្បធម៌និងបញ្ហាពាក់ព័ន្ធនានា រួមទាំងកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់និងថ្នាក់តំបន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ជាសហប្រធាននៃកិច្ចប្រជុំ ៕










