ក្រុមការងារជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានសហការណ៍ជាមួយក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធប្រឡាយស្រោចស្រពស្ទឹងកែវ

ខេត្តកំពត ÷ នៅថ្ងៃចន្ទ ១កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រុមការងារជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានសហការណ៍ជាមួយក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធប្រឡាយស្រោចស្រពស្ទឹងកែវ គឺប្រឡាយ MC2 ប្រវែង ១៥៤៩១ម៉ែត្រ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៣៤៨០ហិកតា ស្ថិតក្នុងឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ៕