ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussions) ជាមួយលោកស្រី Kamei Haruka ប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី លើគម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា

នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសក្រសួងបានចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussions) ជាមួយលោកស្រី Kamei Haruka ប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី លើគម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ។
គម្រោងនេះ មានរយៈពេល ០៤ឆ្នាំ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងត្រីមាសទី២ ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៥ ៕