ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម ចុះធ្វើការ ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ គង់ជ័យ និងស្ថានីយតំបែរ ស្ថិតនៅខេត្តត្បូងឃ្មុំ 

ខេត្តត្បូងឃ្មុំ ÷ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហកាជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ គង់ជ័យ និងស្ថានីយតំបែរ ស្ថិតនៅខេត្តត្បូងឃ្មុំ ។ ក្រុមការងារបាន ៖

-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
-ធ្វើការជួសជុលស្ថានីយតំបែរដែលមានបញ្ហាប្រព័ន្ធភ្លើង ធ្វើឲ្យស្ថានីយមិនដំណើរការ
-ធ្វើការផ្លាស់ប្តូរ ឧបករណ៍វាស់ទិសខ្យល់នៅស្ថានីយគង់ជ័យ ដោយឧបករណ៍ចាស់ដំណើរមិនប្រក្រតី
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕