ឯកឧត្តម រុន តូ ប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន អញ្ចើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្រ្តទាំង០២ប្រព័ន្ធ ព្រមទាំងពិនិត្យការងារបង្ករបង្កើនផលស្រូវរដូវប្រាំងឆ្នាំ(២០២១-២០២២) ក្នុងភូមិសាស្ត្រស្រុកសាលា ខេត្តប៉ៃលិន 

ខេត្តប៉ៃលិន ÷ នៅថ្ងៃព្រហសត្បិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន រួមដំណើរដោយ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន អញ្ចើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្រ្តទាំង០២ប្រព័ន្ធ ព្រមទាំងពិនិត្យការងារបង្ករបង្កើនផលស្រូវរដូវប្រាំងឆ្នាំ(២០២១-២០២២) ក្នុងភូមិសាស្ត្រស្រុកសាលា ខេត្តប៉ៃលិន ៕