ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានចុះធ្វើការថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតនៅខេត្តកំពង់ចាម  និងខេត្តកណ្តាល

ខេត្តកំពង់ចាម−ខេត្តកណ្តាល ÷នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម និងខេត្តកណ្តាល ។ ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិជ្រោយថ្ម ស្ថានីយព្រៃឈរ និងស្ថានីយ ជើងព្រៃ ស្ថិតនៅខេត្តកំពង់ចាម ។ ស្ថានីយស្វ័យប្រវត្តិវិហារលួង ស្ថិតនៅខេត្តកណ្តាល ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
-ធ្វើការផ្លាស់ប្តូរ ឧបករណ៍វាស់ទិសខ្យល់នៅស្ថានីយព្រៃឈរ ដោយឧបករណ៍ចាស់ដំណើរមិនប្រក្រតី
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕