ឯកឧត្តម ប៊ុន ហ៊ាន  បានដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ២៤២ អនក្រ.បក ស្តីអំពីការបង្កើនចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកា និងប្រកាសលេខ ៥៤៤ សហវ. ប្រក ស្តីពីសិទ្ធអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference (ZOOM) 

នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តម លឹម វីរក្ស អគ្គនាយកកិច្ចការរដ្ឋបាល , ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស , ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណកម្មាធិការជាតិទន្លេមេគង្គកម្ពុជា , ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប និងមានការចូលរួមពីលោកប្រធាននាយកដ្ឋាន មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ២៤២ អនក្រ.បក ស្តីអំពីការបង្កើនចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកា និងប្រកាសលេខ ៥៤៤ សហវ. ប្រក ស្តីពីសិទ្ធអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference (ZOOM) ៕