លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាល ស្តីពីផែនការនិរន្តរភាពការងារ ( Launching Workshop on Business Continuity Plan:BCP)

នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងឯកឧត្ដម ជាអគ្គលេខាធិការ អគ្គាធិការង អគ្គនាយករង និងលោក ប្រធាន អនុប្រធាននាយកដ្ឋានជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាល ស្តីពីផែនការនិរន្តរភាពការងារ ( Launching Workshop on Business Continuity Plan:BCP) តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ៕