ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ  រួមជាមួយនឹងឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងគម្រោងសាងសង់ទំនប់កាត់ស្ទឹងឃ្លាច ស្ថិតក្នុងភូមិសាស្ត្រឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ 

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងគម្រោងសាងសង់ទំនប់កាត់ស្ទឹងឃ្លាច ស្ថិតក្នុងភូមិសាស្ត្រឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺទំនប់ទឹកស្ទឹងឃ្លៀច ដែលមានសមត្ថភាពស្តុកទឹកបានចំនួន ១៥០លានម៉ែត្រត្រីគុណ ៕