លោក សែម សំណាង ដឹកនាំបើកវគ្គបណ្តុះបណ្តាល កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) ជំហានទី១ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ”គោលនយោបាយសុវត្ថិភាពសង្គម ការដោះស្រាយផលប៉ះពាល់ ការពិគ្រោះយោបល់ និងការស្ទង់មតិ”

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) ជំហានទី១ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ”គោលនយោបាយសុវត្ថិភាពសង្គម ការដោះស្រាយផលប៉ះពាល់ ការពិគ្រោះយោបល់ និងការស្ទង់មតិ” ដឹកនាំបើកវគ្គបណ្តុះបណ្តាលដោយ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM ។ វគ្គបណ្តុះបណ្តាលបានរៀបចំឡើងដោយទីប្រឹក្សាបច្ចេកទេស TA-INFRA មានការចូលរួមពីមន្រ្តី PIU មកពីខេត្តគោលដៅដូចជា៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល ព្រមទាំងមន្រ្តី PMU ផងដែរ សរុបសិក្ខាកាមចូលរួមមានចំនួន ២០នាក់ វគ្គបណ្តុះបណ្តាលខាងលើមានគោលបំណងសំខាន់ៗដូចខាងក្រោម ៖
១-ការពិគ្រោះយោបល់ និងធ្វើការសិក្សាអំពីសេដ្ឋកិច្ចសង្គម
២-គោលនយោបាយសុវត្តិភាពសង្គម និងការដោះស្រាយផលប៉ះពាល់ដោយបង្ហាញវីធីសាស្រ្តដូចខាងក្រោម ៖
• បង្ហាញពីវិធីសាស្ត្រក្នុងការស្ទង់មតិ
• បង្ហាញពីឧបករណ៍ស្ទង់មតិ និងការអនុវត្តនៅទីតាំងគម្រោងផ្ទាល់
• បង្ហាញពីការវិភាគទិន្នន័យដែលប្រមូលបាន
• បង្ហាញពីលទ្ឋផលក្រោយការស្ទង់មតិ ៕