លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) បានដឹកនាំក្រុមការងារ PMU និងទីប្រឹក្សាបច្ចេកទេស INFRA ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
ដឹកនាំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តមប្រតិភូ អុឹម សិទ្ធីរ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងតំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ផងដែរ ។
ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សាមានដូចខាងក្រោម ៖
-ពិភាក្សាលើគំនូសប្លង់បច្ចេកទេស
-រៀបចំផែនការសម្រាប់អនុវត្ត
-កាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត
-ដោះស្រាយផលប៉ះពាល់តាមគោលការណ៍ និងនីតិវិធីអនុវត្ត (SOP) ៕