ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និង គណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និង តំណាង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពនៃគម្រោងការពារច្រាំងទន្លេនៅ ០២ ទីតាំង

ខេត្តកណ្តាល ÷ នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និង គណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និង តំណាង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារ​នាយកដ្ឋានជលសាស្ត្រ និង ការងារទន្លេ​ និងលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល បានចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពនៃគម្រោងការពារច្រាំងទន្លេនៅ ០២ ទីតាំង ដូចខាងក្រោម៖
១. គម្រោងការពារច្រាំងទន្លេបាសាក់ ៥០០ ម៉ែត្រ ស្ថិតនៅភូមិក្បាលកោះតូច និងភូមិកណ្តាល ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារ ផ្នែកខាងក្រោមនៃច្រាំងទន្លេ ក្រោយបញ្ចប់ សុពលភាពរយៈពេល ៦ខែ។
២.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១.៥០០ ម៉ែត្រ ស្ថិតនៅភូមិខ្សុំ​ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោម នៃច្រាំងទន្លេ ក្រោយបញ្ចប់សុពលភាព រយៈពេល ៦ខែ។
ជារួម ក្រុមការងារបានពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេទាំង០២ទីតាំងខាងលើ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ដែលធានាបានក្នុងការការពារផ្លូវជាតិលេខ​១​ និងផ្លូវជាតិ២១ពីការបាក់ស្រុតក្នុងទីតាំងភូមិសាស្រ្តទាំងពីរខាងលើ ៕