លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ

ខេត្តព្រះវិហារ ÷ នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២២ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាវរៈសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ៕