លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការងារជីកប្រឡាយមេសន្លុង និងបន្តពិនិត្យស្ថានីយបូមទឹក ហ៊ុនសែនទី ៤៤ ដើម្បីកែរសម្រួលជួសជុល ឡើងវិញ

ខេត្តកណ្តាល ÷ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការងារជីកប្រឡាយមេសន្លុង និងបន្តពិនិត្យស្ថានីយបូមទឹក ហ៊ុនសែនទី ៤៤ ដើម្បីកែរសម្រួលជួសជុល ឡើងវិញ ។ ការដ្ឋាននេះស្ថិតនៅឃុំសន្លុង និងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រឡាយមេសន្លុង ស្តារដើម្បី ភ្ជាប់ចរន្តទឹកពីទន្លេតូច ឲ្យហូរចូលតាមប្រឡាយមេនេះ មកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំសន្លុង និងឃុំសុីធរ ។ បច្ចុប្បន្នក្រុមការងារ សម្រេចការងារបាន ៣០% លើទំហំការងាររួមមាន ៖
-ជីកប្រឡាយមេសន្លុង ប្រវែង ៥.៥០០ម៉ែត្រ
-សាងសង់ភ្លឺបេតុង ប្រវែង ៥.៥០០ម៉ែត្រ
-សាងសង់ទំនប់សន្លុង ប្រវែង ១.៨០០ម៉ែត្រ
-សាងសង់សំណង់សិល្បការចំនួន ០៦កន្លែង
មានលទ្ធផលស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ១.១៨៤ហ.ត ស្រូវប្រាំងចំនួន ១៨៥ហ.ត ៕