ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប និងពិនិត្យសំណើសុំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋស្ថិតនៅខេត្តកំពង់ធំ

នៅព្រឹកព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប និងពិនិត្យសំណើសុំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋស្ថិតនៅខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តាមប្រព័ន្ធវីដេអូ Zoom ៕