ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានក្រុមមុខព្រួញចុះខេត្តកំពង់ធំ ចុះពិនិត្យមើលការប្រើប្រាស់និងផ្គត់ផ្គង់ទឹកស្រោចស្រពលើស្រែប្រាំង របស់អាងទឹក៣០កញ្ញា ដែលស្ថិតនៅផ្នែកខាងលើនៃស្រុកស្ទោង និងបន្តពិនិត្យដល់ប្រព័ន្ធធារាសាស្ត្របត់ត្រង់ ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងស្ទោង របស់ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ÷ នៅរសៀលថ្ងៃសុក្រ ៩កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានក្រុមមុខព្រួញចុះខេត្តកំពង់ធំ រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យមើលការប្រើប្រាស់និងផ្គត់ផ្គង់ទឹកស្រោចស្រពលើស្រែប្រាំង របស់អាងទឹក៣០កញ្ញា ដែលស្ថិតនៅផ្នែកខាងលើនៃស្រុកស្ទោង និងបន្តពិនិត្យដល់ប្រព័ន្ធធារាសាស្ត្របត់ត្រង់ ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងស្ទោង របស់ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងការចុះពិនិត្យនេះឃើញថា ៖
-នៅអាងទឹក៣០កញ្ញា ក្នុងឆ្នាំនេះដោយមានការគ្រប់គ្រងថែរក្សាទឹកបានល្អ(បិទទ្វារទឹកនៅពេលទឹកច្រើន)មានទឹកច្រើនអាចធានាលើការស្រោចស្រពស្រូវប្រាំងនៅក្នុងឃុំចំនួន០៣ ក្នុងស្រុកស្ទោងចំនួន០២ឃុំ (ចំណារក្រោមនិងសំព្រោច) និងស្រុកកំពង់ស្វាយ០១ឃុំ (ឃុំសាន់គរ) បានទៅដល់ ១៤៤០០០ហិកតា ដោយមិនមានការខ្វះទឹកឡើយ មកដល់ពេលនេះការច្រូតកាត់ប្រមូលផលសម្រេចបាន ៨៩ភាគរយហើយ។
-នៅប្រព័ន្ធធារាសាស្ត្របត់ត្រង់ក្នុងឃុំម្សាក្រក្នុងឆ្នាំនេះដែរដោយមានការថែរក្សាទឹកទុកបានល្អនៅក្នុងស្ទឹង និងបានការចែករំលែកទឹកចេញពីអាងទឹក៣០កញ្ញាបន្ថែមនោះ ប្រព័ន្ធធារាសាស្ត្រនេះ បានធ្វើការស្រោចស្រពលើផ្ទៃដីស្រែប្រាំងចំនួន ២១០០ហិកតា ដោយពុំមានការខ្វះខាតទឹកឡើយ ។ មកដល់ពេលនេះការច្រូតកាត់សម្រេចបានភាគរយ ៩៥%ហើយ ហើយសល់ទឹកក្នុងស្ទឹងប្រហែល៣០%ទៀត សម្រាប់ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងទៀតផង ៕