លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការងារសាងសង់ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ខេត្តកោះកុង ÷ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការងារសាងសង់ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ ទំនប់អាងទឹកនេះសាងសង់សម្រាប់ស្ទាក់ទឹកហូរពីជួរជ្រលងភ្នំធំ នៅរដូវវស្សា មកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃនៅផ្នែកខាងក្រោមទំនប់ ។ បង្កើតបានជាផ្លូវធ្វើដំណើរបន្តក្នុងមូលដ្ឋានតាមជើងភ្នំ ។ បច្ចុប្បន្នក្រុមការងារសម្រេចបាន ៣០% លើទំហំការងាររួមមាន ÷

– សាងសង់ទំនប់អាងទឹក ១០០០ ម៉ែត្រ

– សាងសង់សំណង់ទ្វារទឹក (ទ្វារ០៤) ០១កន្លែង និងចាក់បេតុងជើងទេរទំនប់ ប្រវែង៣២០ ម៉ែត្រ ៕