ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្រ្តទាំង ០២ប្រព័ន្ធ ក្នុងខេត្តប៉ៃលិន 

ខេត្តប៉ៃលិន ÷ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន រួមដំណើរដោយ លោក សាំង សារិន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្រ្តទាំង ០២ប្រព័ន្ធ ព្រមទាំងការងារបង្ករបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕