ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី និងលោក ម៉ួង ស៊ីដេត តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានជួបប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហ៊ានទី១ ភាគីអនុវត្ត និងគ្រប់គ្រងកម្មវិធី

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហ៊ានទី១ ភាគីអនុវត្ត និងគ្រប់គ្រងកម្មវិធីបានជួបប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី និងលោក ម៉ួង ស៊ីដេត តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដោយមានតំណាងចូលរួមមកពីតំណាងអង្គភាពអនុវត្តគម្រោង (PMUs) និងភាគីពាក់ព័ន្ធសំខាន់ៗ មានជាអាទិ៍៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សហគមន៍អឺរ៉ុប (EU), ក្រុមទីប្រឹក្សាបច្ចេកទេសទាំង៧ របស់កម្មវិធី និងអង្គភាពអនុវត្តគម្រោង (PIU) ទាំង៥ខេត្តគោលដៅរបស់កម្មវិធីមានជាអាទិ៍៖ មន្ទីរធនធានទឹក និងឧតុនិយម-ខេត្តបាត់ដំបង-ខេត្តសៀមរាប-ខេត្តព្រះវិហារ-ខេត្តកំពង់ធំ និងខេត្តកណ្តាល និងតាមរយៈតំណភ្ជាប់កិច្ចប្រជុំ (Video Conference by online Zoom’s meeting )ដែលសមាជិកចូលរួមចំនួន ៤៨ នាក់ ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ-ពិភាក្សា និងវាយតម្លៃអំពីការអនុវត្ត, វឌ្ឍនភាព រួមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តកម្មវិធី WAT4CAM ។ កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែការ ៕