ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ 

ខេត្តមណ្ឌលគិរី ÷ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តមណ្ឌលគិរី រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ ៖
– តាមបណ្តាអាងស្តុកទឹក និងអូរធម្មជាតិនានាដែលស្ថិតក្នុងក្រុងសែនមនោរម្យ មានទឹកអាចផ្គត់ផ្គង់ក្នុងការប្រើប្រាស់គ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ មិនមានជួបបញ្ហាខ្វះខាតទឹកនាពេលបច្ចុប្បន្ននេះឡើយ ៕