លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយលោក អ៊ុម វិបុលប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះពិនិត្យមើលគម្រោងសាង់សង់បង្ហៀរ(ទ្វារ២) លើស្ទឹងឆ្វេង មានទីតាំងស្ថិតនៅឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ÷ នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយលោក អ៊ុម វិបុលប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះពិនិត្យមើលគម្រោងសាង់សង់បង្ហៀរ(ទ្វារ២) លើស្ទឹងឆ្វេង មានទីតាំងស្ថិតនៅឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។ គម្រោងសាងសង់សំណង់បង្ហៀរទាំងពីរនេះ លើស្ទឹងឆ្វេង សាងសង់ឡើងមានបំណង់ដើម្បីស្ទាក់ទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃ នឹងបង្កើនរដូវដាំដុះដំណាំស្រូវរដូវប្រាំង ។ បច្ចុប្បន្ននេះសម្រេចបាន ៥០% នៃផែនការ ក្នុងទំហំការងារ រួមមាន ៖
-សាងសង់ទំនប់សណ្តរសងខាងសំណង់បង្ហៀរ (ទ្វារ២) ទី១ ប្រវែង ១០០ ម៉ែត្រ
-សាងសង់ទំនប់សណ្តរសងខាងសំណង់បង្ហៀរ (ទ្វារ២) ទី២ ប្រវែង ២០០ ម៉ែត្រ
-សាងសង់សំណង់សំណង់បង្ហៀរ (ទ្វារ២) ទី១ លើស្ទឹងឆ្វេង ចំនួន ០១កន្លែង
-សាងសង់សំណង់បង្ហៀរ (ទ្វារ២)ទី២ លើស្ទឹងឆ្វេង ចំនួន ០១កន្លែង ៕