លោក ញឿន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០៦តោន ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ០១ និងលេខ ០២

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ញឿន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០៦តោន ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសិករងឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិសប្រាសាទតាក្របី ៕