ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់ស្ទឹងភេ

ខេត្តកំពត ÷ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់ស្ទឹងភេ ដែលមានទំនប់មេប្រវែង ៣០៨២ម៉ែត្រ , ទំនប់រង ប្រវែង ១៨០២ម៉ែត្រ , ប្រឡាយមេ ប្រវែង ១២ ៣០៦ម៉ែត្រ , ប្រឡាយរង ប្រវែង ១២៨៥ម៉ែត្រ , ប្រឡាយដោះទឹក ប្រវែង ៦ ៥១៥ម៉ែត្រ , សំណង់បង្ហៀរ ចំនួន ០២កន្លែង , សំណង់ទ្វារដោះទឹក ០១កន្លែង, សំណង់ទ្វារទឹក ១០កន្លែង , សំណង់ទ្វារស្ទាក់ទឹក ចំនួន ១៩កន្លែង , សំណង់លូឆ្លងកាត់ផ្លូវលំ ចំនួន ០៣កន្លែង , សំណង់ស្ពានឆ្លងកាត់ប្រឡាយដោះទឹក ចំនួន ០១កន្លែង និងផ្លូវលំចូលទៅកាត់ទំនប់ ប្រវែង ៤ ៦៤៦ម៉ែត្រ ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ២ ០០០ហិកតា និងប្រាំង ៥០០ហិកតា ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ៕