ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF ឯកឧត្តមអភិបាលលោក និងអស់លោក លោកស្រី និងនាងកញ្ញាសហការី  បានអញ្ជើញដឹកនាំអមដំណើរទស្សនៈកិច្ចចុះពិនិត្យដល់ទីកន្លែងក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកម្លាំងកាយចិត្តដឹកនាំដោយផ្ទាល់ធ្វើការពង្រឹង និងពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និងដោយបានទទួលនូវការគាំទ្រពេញទំហឹង និងជាប្រចាំពីសំណាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF និងដៃគូអភិវឌ្ឍន៍នានាក្នុង និងក្រៅប្រទេសពាក់ព័ន្ធទាំងអស់បានធ្វើការបង្កើតឡើងនូវគម្រោងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាបនាពេលកន្លងមកដើម្បីអនុវត្តនូវយុទ្ធសាស្រ្តអនុត្តរភាពប្រព័ន្ធធារាសាស្រ្តក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវនិរន្តរភាពទឹកលើគ្រប់រដូវកាលបម្រើឲ្យគ្រប់វិស័យទាំងអស់ហើយមានលក្ខណៈគ្រប់គ្រាន់ក្នុងការទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ទប់ទល់នឹងកម្តៅផែនដីឡើងខ្លាំង និងទប់ទល់នឹងការវាយប្រហាឥតឈប់ឈរពីសំណាក់គ្រប់ប្រភេទនៃបាតុភូតធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានយកចិត្តទុកដាក់ខ្ពស់ក្នុងគ្រប់ខណៈទាំងអស់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាពនូវយុទ្ធសាស្រ្តសមាហរន្នកម្ម គោលនយោបាយឈ្នះៗ និងសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់តាំងក្រសាំង ដែលធ្លាប់ស្ថិតក្នុងសង្រ្គាមមានការលំបាកយ៉ាងខ្លាំងក្នុងវិស័យទឹក មកជាមានសន្តិសុខទឹកសម្រាប់បម្រើឲ្យគ្រប់វិស័យ និងមានការលំបាកស្មុគស្មាញលើគមនាគមន៍តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតមកកាន់ខេត្តកំពង់ធំ និងមកកាន់តំបន់រាជធានីភ្នំពេញ មកជាមានផ្លូវស្រួលធ្វើដំណើរបានល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
សូមជម្រាបជូនថា ៖ ជាកិច្ចការជាក់ស្តែងមិនអាចប្រកែចបាន នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ដោយបានទទួលនៅការអនុញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF ឯកឧត្តមអភិបាលលោកអភិបាលរងនៃគណអភិបាលខេត្តកំពង់ធំ លោកប្រធាន អនុប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងអស់លោក លោកស្រី និងនាងកញ្ញាសហការី ទាំងអស់អញ្ជើញពីគ្រប់អង្គភាពចំណុះក្រសួង បានអញ្ជើញដឹកនាំអមដំណើរទស្សនៈកិច្ចចុះពិនិត្យដល់ទីកន្លែងក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង របស់ឯកឧត្តមអគ្គនាយក ADB បណ្ឌិត Ramesh Subramaniam ដែលអញ្ជើញមកពីស្ថានស្នាក់ការកណ្តាលរបស់ADB ប្រចាំក្នុងទីក្រុង Manila ប្រទេស Philippines ឯកឧត្តម Anthony Robert Gill នាយកស្ថានតំណាងADB ប្រចាំប្រទេសកម្ពុជា និងសហការីជាច្រើនរូបទៀតដែអញ្ជើញអមមកពីស្ថានតំណាងស្នាក់ការកណ្តាល ADB HQ និងអញ្ជើញមកពីស្ថានតំណាងស្នាក់ការប្រចាំក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា ADB CARM។ នាពេលនោះ ឯកឧត្តមអគ្គនាយករបស់ ADB និងគណៈប្រតិភូទាំងមូលបានធ្វើការកោតសរសើរដល់ស្នាដៃដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានសម្រេចលទ្ធផលល្អដ៏ជោគជ័យទាំងនេះ៕