ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានចុះពិនិត្យការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត

ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃពុធ ១១រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានចុះពិនិត្យការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តក្នុងខេត្ដដូចខាងក្រោម ៖
– ខេត្តពោធិ៍សាត់ មានចំនួន ០៧ប្រព័ន្ធ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រអន្លង់ស្វាយ ស្ថិតនៅឃុំរំលេច ស្រុកបាកាន
២. ប្រព័ន្ធធារាសាស្ត្រក្រូចសើច ស្ថិតនៅឃុំត្រពាំងជង ស្រុកបាកាន
៣. ប្រព័ន្ធធារាសាស្ត្រគុជនប់ ស្ថិតឃុំក្បាលត្រាច ស្រុកក្រគរ
៤. ប្រព័ន្ធធារាសាស្ត្រចារឹក ស្ថិតនៅឃុំស្យា ស្រុកកណ្តៀង
៥. ប្រព័ន្ធធារាសាស្ត្ររំលេច ស្ថិតនៅឃុំរំលេច ស្រុកបានកាន
៦. ប្រព័ន្ធធារាសាស្ត្រកំប៉ាង ស្ថិតឃុំស្វាយដូនកែវ ស្រុកបានកាន
៧. ប្រព័ន្ធធារាសាស្ត្របឹងព្រះពន្លៃ ស្ថិតឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ
– ខេត្តបាត់ដំបង មានចំនួន ០៨ប្រព័ន្ធ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រអាង​ដង្កោ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់​
២. ប្រព័ន្ធធារាសាស្ត្រអាងទឹកបាដាក ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ
៣. ប្រព័ន្ធធារាសាស្ត្រអាងភាស ស្ថិតនៅស្រុកថ្មគោល និងស្រុកឯកភ្នំ
៤. ប្រព័ន្ធធារាសាស្ត្រប្រឡាយមេទួលព្នៅ ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ
៥. សំណង់ទ្វារទឹកតាហែន ស្ថិតនៅឃុំក្តុលតាហែន ស្រុកបវេល
៦. សំណង់ទ្វារទឹកទំនប់ពហុបំណងបាត់ដំបង ស្ថិតនៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល
៧. ប្រព័ន្ធធារាសាស្ត្របវេល ស្ថិតនៅឃុំតាពូង និងរូងជ្រៃ ស្រុកថ្មគោល
៨. ប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ស្ថិតនៅស្រុកបាណន់ និងស្រុកថ្មគោល
– ខេត្តឧត្តរមានជ័យ មានចំនួន ០៨ប្រព័ន្ធ រួមមាន ៖
១.ប្រព័ន្ធធារាសាស្ត្រកណ្តែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង
២.ប្រព័ន្ធធារាសាស្ត្រចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់
៣.ប្រព័ន្ធធារាសាស្ត្រតាអែន ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់
៤.ប្រព័ន្ធធារាសាស្ត្រ០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
៥.ប្រព័ន្ធធារាសាស្ត្រទំនប់ដាច់ ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
៦.ប្រព័ន្ធធារាសាស្ត្ររហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល
៧.ប្រព័ន្ធធារាសាស្ត្របេង ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល
៨.ប្រព័ន្ធធារាសាស្ត្រអូរអង្គ្រង ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ៕