ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រចំនួន ០២ ប្រព័ន្ធ

ខេត្តព្រៃវែង ÷ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រចំនួន ០២ ប្រព័ន្ធ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រប្រមូលដុំ ស្ថិតនៅឃុំស្មោងជើង ស្រុកកំចាយមារ
-ទំនប់មេចំនួន ០១ខ្សែប្រវែង៥០០ម
-ទំនប់សណ្តរចំនួន ០២ខ្សែប្រវែង ១.៤៥៦ម
-សំណង់បង្ហៀរ ០១ខ្សែប្រវែង៧០ម
-ប្រឡាយមេចំនួន ០១ខ្សែប្រវែង៤.៨៩០ម
-សំណង់ទ្វារទឹកចំនួន ០៣កន្លែង
-ស្ពានឆ្លងកាត់ចំនួន ០២កន្លែង
-សំណង់លូស្រោចស្រពចំនួន ០៤កន្លែង
-សំណង់ស្ទាក់ទឹកចំនួន ០១កន្លែង
មានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ៧.៥០ហិកតា និងស្រូវប្រាំងចំនួន ១៣០ហិកតា
២. ប្រព័ន្ធធារាសាស្ត្រស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ
-ទំនប់មេចំនួន ០១ខ្សែប្រវែង២៥០ម
-សំណង់សម្រួលចរន្តទឹកមានទ្វារស្វ័យប្រវត្តិចំនួន ០១កន្លែង ប្រវែង៤៤ម
-សំណង់បង្ហៀរចំនួន ០១កន្លែង ប្រវែង៧០ម
មានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ២.០០០ហិកតា ៕