ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រតាមះ ស្ថិតឃុំក្រប៉ៅ ស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភាឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រតាមះ ស្ថិតឃុំក្រប៉ៅ ស្រុកកំចាយមារ ខេត្តព្រៃវែង រួមមាន ៖
១-ទំនប់មេ ០១ខ្សែប្រវែង ១.២៨០ម
២-ប្រឡាយមេ ០១ខ្សែប្រវែង ១៣.៩០០ម
៣-សំណង់បង្ហៀរ ០១ខ្សែប្រវែង៥៨ម
៤-សំណង់លូដោះទឹក ០១កន្លែង
៥-សំណង់បញ្ចេញទឹក ០១កន្លែង
៦-សំណង់លូឆ្លងកាត់ ០៤កន្លែង
៧-សំណង់ស្ទាក់ទឹក ០៦កន្លែង
៨-សំណង់លូដោះទឹក ២៣កន្លែង
៩-សំណង់លូស្រោចស្រព ១៣កន្លែង
មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន១.៥៥០ហិកតា ៕