ក្រុមការងារមន្ទីធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តអូរអង្រ្គង និងប្រព័ន្ធធារាសាស្រ្តរហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២២ ក្រុមការងារមន្ទីធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តអូរអង្រ្គង និងប្រព័ន្ធធារាសាស្រ្តរហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ សូមបញ្ជាក់ថា ៖ ប្រព័ន្ធធារាសាស្រ្តនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ៨៦៧ហិកតា ស្រូវរដូវប្រាំងចំនួន ២៦៤ហិកតា ក្រៅពីការស្រោចស្រពដំណាំ គឺជាប្រភពផ្គត់ផ្គង់ទឹកឆៅសម្រាប់ផលិតទឹកស្អាត់ប្រើប្រាស់ក្នុងទីប្រជុំជន ស្រុកបន្ទាយអំពិលទាំងមូល ៕