ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រទួលស្គារ

ខេត្តព្រៃវែង ÷ នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រទួលស្គារ ស្ថិតសង្កាត់តាកោ ក្រុងព្រៃវែង រួមមាន ៖
១-ប្រឡាយមេ ០១ខ្សែប្រវែង ៥.២៥០ម
២-សំណង់ស្ទាក់ទឹកចំនួន ០១កន្លែង
៣-សំណង់ស្ពានឆ្លងកាត់ប្រឡាយចំនួន ០៣កន្លែង
៤-សំណង់លូដោះទឹកចំនួន ០៩កន្លែង
៥-សំណង់លូចែកចាយទឹកចំនួន ០៣កន្លែង
មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ១.៨០០ហិកតា និងស្រូវប្រាំងចំនួន ៩.០០០ ហិកតា ៕