ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយក្រុងកំពង់ចាម ដែលស្ថិតក្នុងខេត្តកំពង់ចាម ស្ថានីយកំពង់ថ្ម និងស្ថានីយតាំងក្រសាំង ដែលស្ថិតក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ចាម-ខេត្តកំពង់ធំ ÷ នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយក្រុងកំពង់ចាម ដែលស្ថិតក្នុងខេត្តកំពង់ចាម ស្ថានីយកំពង់ថ្ម និងស្ថានីយតាំងក្រសាំង ដែលស្ថិតក្នុងខេត្តកំពង់ធំ។ ក្នុងការថែទាំស្ថានីយក្រុមការងារបាន ៖
-ជួសជុល និងសម្អាត Sensor វាស់កម្ពស់ទឹកដែលកកស្ទះដោយសារភក់
-ផ្លាស់ប្ដូរអាគុយស្ថានីយ
-ផ្លាស់ប្ដូរឧបករណ៍សម្ងួតឧបករណ៍វាស់កម្ពស់ទឹក
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ៕