ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការីជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើន និងធនាគារពិភពលោក WB ទាំងមូលបានអញ្ជើញបើក និងដឹកនាំអង្គសិក្ខាសាលាស្តីពីក្របខណ្ឌកិច្ចការបរិស្ថាន និងសង្គមដើម្បីប្រមូលធាតុចូលល្អៗ ឲ្យបានច្រើន និងធ្វើការប្រមូលផ្តុំរៀបចំយុទ្ធសាស្រ្តអនុវត្តគម្រោងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គលើត្រង់ភូមិសាស្រ្តភូមិភាគឦសាន 3S និង5P និងបណ្តាគម្រោង WB ក្នុងវិស័យនានាដ៏ទៃទៀតជាច្រើន

នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ដោយបានទទួលនៅការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការីជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើន និងធនាគារពិភពលោក WB ទាំងមូលបានអញ្ជើញបើក និងដឹកនាំអង្គសិក្ខាសាលាស្តីពីក្របខណ្ឌកិច្ចការបរិស្ថាន និងសង្គមដើម្បីប្រមូលធាតុចូលល្អៗ ឲ្យបានច្រើន និងធ្វើការប្រមូលផ្តុំរៀបចំយុទ្ធសាស្រ្តអនុវត្តគម្រោងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គលើត្រង់ភូមិសាស្រ្តភូមិភាគឦសាន 3S និង5P និងបណ្តាគម្រោង WB ក្នុងវិស័យនានាដ៏ទៃទៀតជាច្រើន។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យ WB និងរដ្ឋាភិបាលប្រទេស Australia, DFAT និងដោយបានទទួលការគាំទ្រសហការយ៉ាងពេញទំហឹងជាប្រចាំពីសំណាក់ក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានបើកប្រតិបត្តិការធ្វើទំនើបកម្មវិស្វកម្មលើការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹកដោយវិធានការចម្រុះចាប់ពីតាំងពីអាងទន្លេមេគង្គលើ អាងរង របស់វាទាំងអស់រហូតដល់ប្រភពទឹកគ្រប់ប្រភេទដើម្បីឈានទៅធ្វើឲ្យកាន់តែប្រសើរឡើងៗ លើសន្តិសុខទឹកក្នុងភូមិភាគឦសាន្តក្នុងខណៈខាងមុខនេះ ៕