ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធី WAT4CAM បានដឹកនាំប្រជុំពិភាក្សាលើការធ្វើបទបង្ហាញ និងជ្រើសរើសគំរូម៉ូដែលប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌកម្មវិធី WAT4CAM (CISIS-WAT4CAM)

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរំដួលនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធី WAT4CAM បានដឹកនាំប្រជុំពិភាក្សាលើការធ្វើបទបង្ហាញ និងជ្រើសរើសគំរូម៉ូដែលប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌកម្មវិធី WAT4CAM (CISIS-WAT4CAM) ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាប្រធាន និងតំណាងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ និង មន្ទីរនៅខេត្តគោលដៅទាំង ៥ របស់កម្មវិធី ព្រមទាំងមន្ត្រីគ្រប់គ្រងអនុវត្តគម្រោង និងទីប្រឹក្សាបច្ចេកទេស ។
អង្គប្រជុំបានសម្រេចជាឯកឆន្ទ ជ្រើសរើសគម្រូមួយដែលនឹងដាក់សុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំដើម្បីអនុវត្តបន្ត និងត្រៀមរៀបចំ បើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីបង្គោលចេះប្រើប្រាស់បានផងដែរ ។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ៕