ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តព្រះវិហារ ចុះមកពិនិត្យជាក់ស្តែងពីស្ថានភាពទឹក នៅស្រុកជាំក្សាន្ត 

ខេត្តព្រះវិហារ ÷ នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តព្រះវិហារ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះមកពិនិត្យជាក់ស្តែងពីស្ថានភាពទឹក នៅស្រុកជាំក្សាន្ត ក្នុងនោះរួមមាន ៖
– ស្ថានភាពទឹកក្នុងអាងមានធាទឹក ៩០%
– ការងារបង្កបង្កើនផល សម្រេចបាន ១០% លើផែនកា ៩៨៥០០ ហិកតា
ចំពោះទឹកភ្លៀងគិតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានបរិមាណ ៦២៧ មម បើប្រៀបធៀបទៅនឹងពេលវេលដូចគ្នាឆ្នាំមុនឆ្នាំ២០២១ បានបរិមាណទឹកភ្លៀងត្រឹមតែ ៣២០ មម ៕