ឯកឧត្ដម​ ប៊ុន​ ហ៊ាន​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និងឧតុនិយម​ ចុះពិនិត្យទីតាំង​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹងស្វាហាប់​ ក្រោមហិរញ្ញប្បទាន​ពីសាធារណរដ្ឋឥណ្ឌា​ ដេីម្បីធ្វេីការសាងសង់ទំនប់​ ក្នុងស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ​

ខេត្តកំពង់ស្ពឺ​ ÷ ថ្ងៃព្រហស្បតិ៍​ ២រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ២០២២​ ឯកឧត្ដម​ ប៊ុន​ ហ៊ាន​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និងឧតុនិយម​,​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និងMr. Himanshu Goyal ទីប្រឹក្សា​បច្ចេកទេស​ឥណ្ឌា​ WAPCOS និងក្រុមការងារ​ ដោយសហការជាមួយ​ លោក​ ញ៉ាញ់​ ជាបហ៊ង​ ប្រធានមន្ទីរ​ធនធានទឹក​ និងឧតុនិយម​​ ខេត្តកំពង់ស្ពឺ​ ព្រមទាំង​សហការី​ បានចុះពិនិត្យទីតាំង​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹងស្វាហាប់​ ក្រោមហិរញ្ញប្បទាន​ពីសាធារណរដ្ឋឥណ្ឌា​ ដេីម្បីធ្វេីការសាងសង់ទំនប់​ ក្នុងស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ព្រមទាំង​ប្រព័ន្ធ​ស្រោចស្រព​ពាក់ព័ន្ធ​នៅតំបន់នោះ​ ដោយចាប់ផ្តេីមធ្វេីការសិក្សា​លម្អិត​ឈានទៅរៀបចំសាងសង់នៅពេលខ្លីខាងមុខ​ ។ សូមបញ្ជាក់ថា​ ៖ ទំនប់ស្វាហាប់នេះ​ ជាទំនប់ទី២​ នៅអាងស្ទឹងព្រែកត្នោត​ បន្ទាប់​ពី​អាងទឹកទំនប់តាសាល​ ។ អត្ថប្រយោជន៍​នៃអាងទឹកនេះ​ សម្រាប់​ស្រោចស្រព,​ ផ្គត់ផ្គង់​ការប្រេីប្រាស់ទឹកប្រចាំថ្ងៃ​,​ កាត់បន្ថយទឹកជំនន់,​ ទេសចរណ៍​,​ និងបន្សាំជាមួយ​ការប្រែប្រួល​អាកាសធាតុ​ ជាដេីម​ ៕