ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និង តំណាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ គម្រោងការពារច្រាំងទន្លេ ចំនួន ០៣ ទីតាំង ដែលបានបញ្ចប់ការងារ ១០០% 

ខេត្តកណ្តាល ÷ នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និង តំណាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស នៃនាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យ វាយតម្លៃ គម្រោងការពារច្រាំងទន្លេ ចំនួន ០៣ ទីតាំង ដែលបានបញ្ចប់ការងារ ១០០% មានដូចខាងក្រោម ៖
១. គម្រោងការពារច្រាំងទន្លេបាសាក់ ប្រវែង ១.៥០០ ម៉ែត្រ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយធ្វើការរៀបបាវ Geotextile Bags ការពារច្រាំងទន្លេ ។
២. គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៦០០ ម៉ែត្រ ស្ថិតនៅឃុំ ខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ដោយធ្វើការរៀបបាវ Geotextile Bags ការពារច្រាំងទន្លេ ។
៣. គម្រោងការពារ ច្រាំងទន្លេមេគង្គប្រវែង ៧៤០ ម៉ែត្រ ស្ថិតនៅឃុំព្រែកដាច់ ឃុំព្រែកទន្លាប់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដោយធ្វើការរៀបបាវ Geotextile Bags ការពារច្រាំងទន្លេ ។
ជារួមក្រុមការងារ បានពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេទាំង០៣ទីតាំង ខាងលើ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ៕