ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួសជុលទំនប់អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​ ÷ នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួសជុលទំនប់អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ សូមបញ្ជាក់ជូនថា ៖ ទំនប់អាងទឹកស្រែង២នេះ មានលទ្ធភាពស្តុកទឹករក្សាទុកប្រមាណ ២៥៨លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ទឹកឲ្យទំនប់អាងទឹកស្រែ១ ស្រោចស្រពលើផ្ទៃដីស្រែ ២៥០០០ហិកតា នៅស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប ៕