ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យ សិក្សា និងវាយតម្លៃតុល្យភាពទឹកនៅក្នុងទំនប់អាងទឹក៦មករា

ខេត្តកំពង់ធំ ÷ នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តកំពង់ធំ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងឆ្មាំទំនប់អាងទឹក៦មករា បានធ្វើការចុះពិនិត្យ សិក្សា និងវាយតម្លៃតុល្យភាពទឹកនៅក្នុងទំនប់អាងទឹក៦មករា សង្កេតឃើញថា ៖ ស្ថានភាពទឹកនៅក្នុងទំនប់មានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ក្នុងការបង្ករបង្កើនផល ក៏ដូចជាសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្ថិតនៅបណ្តោយស្ទឹងជីនីត ចំណែកទឹកហូរលើទំនប់បង្ហៀរមានកម្ពស់ ០,១១ម៉ែត្រ ។ ហើយក្រុមការងារបានធ្វើការពិនិត្យស្ថានភាពថ្មធំនៅផ្នែកខាងក្រោយដែលមានមុខងារកាត់បន្ថយល្បឿនចរន្តទឹក/កម្លាំងទឹកហូរមានស្ថានភាពប្រែប្រួលផ្នែកខ្លះហើយត្រូវមានផែនការធ្វើការថែទាំបំពេញបន្ថែមឡើងវិញ ៕