មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានដឹកនាំគ្រឿងចក្រចុះអន្តរាគមន៍នៅភូមិគៀនតាស៊ីវ និងភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ  ដើម្បីជួយសង្គ្រោះស្រូវវស្សាដើមរដូវរបស់បងប្អូនកសិករដែលជួបការខ្វះខាតទឹក

ខេត្តស្វាយរៀង ÷ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានដឹកនាំគ្រឿងចក្រចុះអន្តរាគមន៍នៅភូមិគៀនតាស៊ីវ និងភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ដោយសហការជាមួយ អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក និងសហគមន៏កសិករប្រើប្រាស់ទឹក ដើម្បីជួយសង្គ្រោះស្រូវវស្សាដើមរដូវរបស់បងប្អូនកសិករដែលជួបការខ្វះខាតទឹក។
ការងារអន្តរាគមន៍នេះ គិតមកត្រឹមថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ សម្រេចបានកាយវះពោះប្រទ្បាយមេ ០១ខ្សែ ប្រវែង ១.២០០ម៉ែត្រ ដោយនាំទឹកពីអាងទឹកគៀនតាស៊ីវ ទៅជួយសង្គ្រោះស្រូវបានចំនួន ៤៣០ហិកតា ស្មើនឹង ២១០គ្រួសារ និងកំពុងអនុវត្តការងារអន្តរាគមន៍នេះជាបន្តទៀត៕